Loading...

សាររបស់ប្រធាននាយិកាប្រតិបត្តិ

សួស្តី មិត្តភ័ក្រ របស់អាយឃែរ លីស៊ីងជាទីរាប់អាន!

 

ឥទិ្ធពលដែលបណ្តាលមកពីការរាលដាលនៃជម្ងឺកូវីដ-១៩ ជាហេតុធ្វើឱ្យមានការបិទខ្ទប់នៅតំបន់ខ្លះដែលមានផ្ទុកមេរោគ និងមានការរឹតបន្តឹងលើការធ្វើដំណើរ។ កត្តានេះធ្វើឱ្យឆ្នាំ​ ២០២១ នៅតែជាឆ្នាំប្រឈមមួយ ដែលផ្តល់ទុក្ខលំបាកទៅដល់អតិថិជន បុគ្គលិក និងអ្នកដែលពាក់ព័ន្ធជាមួយ អាយឃែរ លីស៊ីង ជាច្រើននាក់ទៀត។  វិបត្តិនេះបានធ្វើឱ្យមានការប៉ះពាល់ដល់អាជីវកម្មខ្នាតតូចជាច្រើន ជាពិសេសជះឥទិ្ធពលទៅដល់ក្រុមគ្រួសារ និង លើសេដ្ឋកិច្ចទាំងមូលរបស់កម្ពុជា។

 

ស្ថានភាពបានចាប់ផ្តើមប្រសើរឡើងវិញនៅត្រីមាសទី៤ ក្នុងឆ្នាំ២០២១ គោលការណ៍រឹតបន្តឹងត្រូវបានបន្ធូរបន្ថយ​ ហើយព្រំដែនត្រូវបានបើកឡើងវិញ ដើម្បីអនុញ្ញាតឱ្យអ្នកវិនិយោគគិន និង ភ្ញៀវទេសចរណ៍ចូលមកប្រទេសកម្ពុជា។

 

ស្របពេលដែលយើងកំពុងទប់ទល់ ជាមួយវិបត្តិកូវីដ-១៩ ជាមួយគា្ននេះផងដែរ អាយឃែរ លីស៊ីង ក៏បានខិតខំបឹ្រងប្រែងក្នុងការរៀបចំខ្លួន សម្រាប់ការលូតលាស់ដ៏សំខាន់នាពេលអនាគត តាមរយៈយុទ្ធសាស្ត្រពីរក្នុងពេលតែមួយ ខណៈដែលដៃម្ខាងរបស់យើងកំពុងធ្វើការទាក់ទាញប្រភពទុនបន្ថែមពី​ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដើម្បី​ឱ្យប្រាកដថាយើងនឹងទទួលបាននូវទំហំកម្ចីដែលធំជាងមុន ជាមួយរយៈពេលវែង ដើម្បី​​កំណើនការធ្វើប្រតិបត្តិការរបស់អាយឃែរ លីស៊ីង ចំណែកដៃម្ខាងទៀតបង្កើនទំនាក់ទំនងការងារជាមួយដៃគូរពាក់ព័ន្ធ ដើម្បីពង្រីកបណ្តាញទំនាក់ទំនងឱ្យកាន់តែទូលំទូលាយ។

 

ពួកយើងមានសេចក្តីសង្ឃឹមសម្រាប់ឆ្នាំ២០២២ ខាងមុខដែលនឹងឈានមកដល់ ហើយ​យើងទន្ទឹងរងចាំបន្តធ្វើការជាមួយដៃគូរ អតិថិជន និង ភាគីពាក់ព័ន្ធទាំងអស់របស់​អាយឃែរ លីស៊ីង។