Loading...

ក្រុមហ៊ុន អាយឃែរ លីស៊ីង ម.ក បានចូលរួមយុទ្ធនាការបរិច្ចាគឈាមក្រោមប្រធានបទ “រួមគ្នាសង្គ្រោះជីវិត”

17 July 2024

ថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤
ក្រុមហ៊ុន អាយឃែរ លីស៊ីង ម.ក បានចូលរួមយុទ្ធនាការបរិច្ចាគឈាមក្រោមប្រធានបទ “រួមគ្នាសង្គ្រោះជីវិត” ដែលផ្តួចផ្តើមឡើងដោយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
ធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ក្នុងគោលបំណងប្រមូលឈាមដោយស្ម័គ្រចិត្ត
ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមដើម្បីសង្រ្គោះជីវិត និងលើកកម្ពស់ការយល់ដឹង អំពីសារៈសំខាន់ នៃការបរិច្ចាគឈាម ។
ឆ្លៀតក្នុងឱកាសដែលមានតម្លៃនេះ សូមប្រសិទ្ធិពរ បវរសួស្តី មហាប្រសើរ ជូនដល់បុគ្គលិកទាំងអស់ដែលបានចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត
និងពោរពេញដោយស្មាមញញឹមដ៏មានអត្ថន័យ។