Loading...

ប្រើប្រាស់កម្ចីចំទិសដៅជួយឱ្យជីវភាពប្រសើរឡើង

21 February 2024

កម្ចីមីក្រូហិរញ្ញវត្ថុជួយឱ្យអ្នកស្រី ញៀប លាប ពង្រីករបរនេសាទរបស់គាត់។ គាត់បានប្រើកម្ចីដើម្បីទិញទូកនេសាទធំជាងមុន និងទិញមងបន្ថែម ដែលជួយឱ្យអ្នកស្រីអាចបង្កើនផលនេសាទក្តាមរហូតដល់ ៧០គីឡូក្រាមក្នុងមួយជើង ធៀបនឹងកន្លងមកបានតែ ១០គីឡូក្រាម។ អ្នកស្រីមានផែនការខ្ចីបន្ថែមទៀតដើម្បីពង្រីកមុខរបររបស់គាត់៕ #Finlitkh #LeasingCompany #iCareLeasing #microfinance #CMA #CMAweekly