សាររបស់ប្រធានក្រុមប្រឹក្សាភិបាល
សួស្តី មិត្តភ័ក្រ និងដៃគូពាក់ព័ន្ធរបស់អាយឃែរ លីស៊ីងជាទីរាប់អាន!
ឆ្នាំ២០២២ បានបង្ហាញឱ្យឃើញថាការចាប់ផ្តើមប្រតិបត្តិការរបស់ អាយឃែរ លីស៊ីង នៅក្នុងបរិយាកាសដ៏លំបាកមួយដោយសារតែបញ្ហាដែលបណ្តាលមកពីការរាតត្បាតនៃជំងឺ កូវីដ-១៩ នៅកម្ពុជា ក៏ដូចជានៅតំបន់មេគង្គទាំងមូល ។ ទោះបីជាស្ថិតនៅក្នុងបរិយា កាសបែបនេះក៏ដោយ អាយឃែរ លីស៊ីង នៅតែទប់ទល់ជាមួយព្យុះភ្លៀង និងគ្រប់គ្រងចាត់ចែងដំណើរការប្រតិបត្តិការរបស់ខ្លួនជាមួយល្បឿនដ៏ល្អផងដែរ។
ពួកយើងរំពឹងថា ឆ្នាំ២០២៣ នឹងវិលត្រឡប់ទៅរកភាពប្រក្រតីសម្រាប់ប្រទេសកម្ពុជា និងជាឱកាសសម្រាប់ អាយឃែរ លីស៊ីង ចាប់ផ្តើមពង្រីកតំបន់ប្រតិបត្តិការរបស់ខ្លួន ដើម្បីផ្តល់សេវាកម្មទៅដល់អតិថិជនបានកាន់តែច្រើនឡើងៗ។ គោលបំណងរបស់យើងនៅតែនឹងបន្តផ្តល់ជូនដល់កម្មការិនីរោងចក្រ ដើម្បីឱ្យពួកគាត់អាចមានជីវភាពរស់នៅកាន់តែប្រសើរឡើង។ ពួកយើងបន្តខិតខំប្រឹងប្រែងឆ្ពោះទៅរកគោលដៅមួយនេះ។
អាយឃែរ លីស៊ីង មានផែនការដ៏ធំសម្រាប់ឆ្នាំខាងមុខៗ ហើយពួកយើងកំពុងទន្ទឹងចាំធ្វើការឱ្យកាន់តែមុះមុតបន្ថែមទៀតជាមួយនឹងអតិថិជន ដៃគូសហការ អ្នកផ្គត់ផ្គង់ និងភាគីពាក់ព័ន្ធផ្សេងទៀត។