Loading...

សេចក្តីជូនដំណឹងស្តីពីការឆបោក ដើម្បីទារប្រាក់ថ្លៃសេវាជាមុន ជាថ្នូរក្នុងការអនុម័តឥណទានបង់រំលស់ម៉ូតូឆាប់រហ័ស។

22 March 2024

សេចក្តីជូនដំណឹង
ជូនចំពោះអតិថិជនទាំងអស់ជាទីគោរព!
ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ អាយឃែរ លីស៊ីង ម.ក សូមជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់មេត្តាជ្រាបថាៈ កន្លងមកថ្មីៗនេះ មានជនខិលខូចមួយចំនួន បានធ្វើសកម្មភាពឆបោកតាមរយៈតេទូរស័ព្ទទៅអតិថិជន ដើម្បីទារប្រាក់ថ្លៃសេវា ជាមុនដូចជា៖ ថ្លៃសេវាអនុម័តកម្ចី ថ្លៃសេវាសម្រួលឯកសារ ថ្លៃសេវាដាក់ GPS ថ្លៃសេវាអ៊ីនធឺណែត និងថ្លៃសេវាផ្សេងៗ..។ល។ ជាថ្នូរក្នុងការអនុម័តឥណទានបង់រំលស់ម៉ូតូឆាប់រហ័ស។
ក្នុងករណីមានសកម្មភាពដូចបានរៀបរាប់ខាងលើ សូមអតិថិជនទាំងអស់មេត្តាប្រុងប្រយ័ត្ន និងទំនាក់ទំនងមកយើងខ្ញុំតាមរយៈទូរស័ព្ទលេខៈ 023 960 960/ 093 888 960/ 088 6888 960/ 088 6888 967 ឬតាមផេកហ្វេសប៊ុកផ្លូវការ
iCare Leasing Plc និង Telegram: iCare Leasing Plc ដើម្បីផ្តល់ និងសាក សួរព័ត៌មានបន្ថែម។
ក្រុមហ៊ុនយើងខ្ញុំនៅតែប្តេជ្ញាចិត្តក្នុងការផ្តល់ជូនអតិថិជននូវ សេវាកម្មល្អបំផុត ធានាគុណភាព និងការប្រើប្រាស់ប្រកបដោយទំនុកចិត្តខ្ពស់។
សូមអរគុណ!