November 22 2024 25 videos
លោក សុខ វឿន លើកឡើងពីការឆបោកដែលធានាលើការសងឥណទាន
November 13 2024 25 videos
អបអរសាទរព្រះរាជេពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ១៤-១៥-១៦ វិច្ឆិកា ២០២៤ នាឱកាសព្រះរាជពិធីនេះ យើងខ្ញុំសូមជូនពរពុកម៉ែបងប្អូន និងក្រុមគ្រួសារឲ្យជួបតែសេចក្តីសុខ សុភមង្គល សំណាងល្អ និងធ្វើដំណើរជួបជុំក្រុមគ្រួសារប្រកបដោយសុខសុវត្ថិភាពគ្រប់ពេលវេលាគ្រប់ទីកន្លែង។
November 12 2024 25 videos
អបអរសាទរ ខួបលើកទី៧១ ពិធីបុណ្យឯករាជ្យជាតិ! ពិធីបុណ្យឯករាជ្យជាតិ គឺជាខួបដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវក្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្ដេច នរោត្តម សីហនុ និងជាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ។ ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៤
October 29 2024 25 videos
ប្រសាសន៍លោកជំទាវទេសាភិបាលស្តីពីហានិភ័យនៃការវិនិយោគដែលសន្យាថានឹងផ្តល់ប្រាក់ចំណេញខ្ពស់ហួសហេតុ
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ លោកស្រី មាស មល្លិកា ប្រធាននាយិកាប្រតិបត្តិ បានដឹកនាំគណៈគ្រប់គ្រង នៃក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ អាយឃែរ លីស៊ីង អញ្ជើញចូលរួមពិធីគោរពដួងវិញ្ញាក្ខន្ធសពឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយស ធនាគារជាតិ នៃកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ដែលបានធ្វើមរណកាល នៅថ្ងៃសុក្រ
សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះមរណភាពរបស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជាយើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និង បុគ្គលិកគ្រប់ជាន់ថ្នាក់នៃក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ អាយឃែរ លីស៊ីង ម.កសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុតចំពោះមរណភាពរបស់ ឯកឧត្តម ជា ចាន់តូ នៅថ្ងៃសុក្រ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨
អបអរសាទរខួបលើកទី២០ នៃការគ្រងព្រះបរមរាជសម្បត្តិ ថ្វាយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំយើងខ្ញុំ ជាគណៈគ្រប់គ្រង និងបុគ្គលិក គ្រប់ជាន់ថ្នាក់ សូមគោរពថ្វាយព្រះពរបវរមហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ និងព្រះជន្មយឺនយូរ។ ២៩ តុលា
October 24 2024 25 videos
ហេតុចាំបាច់មានគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ? តើគ្រឹះស្ថានទាំងនេះមានប្រយោជន៍អ្វីខ្លះដល់ប្រទេសនីមួយ?
ការសន្សំជារឿងចំបាច់ហើយ ពិសេសខែក្រោយចូលឆ្នាំខ្មែរទៀត តែក៏មិនគួរកាត់ចំណាយលើការហូបចុកជាចាំបាច់ប្រចាំថ្ងៃដែរ។ អញ្ចឹងតើគួរសន្សំសំចៃលុយកាក់ដោយរបៀបណា?
October 16 2024 25 videos
ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ១៥- តុលា ២០១២ – ១៥ តុលា ២០២៤