ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះសូមជូនពរ លោកស្រី មាស មល្លិកា ជាអភិបាល និងជាប្រធាននាយិកាប្រតិបត្តិ នៃក្រុមហ៊ុន អាយឃែរ លីស៊ីង និងក្រុមគ្រួសារ ឲ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាវាងវៃ ជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គល និងពុទ្ធពរ ទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។ លិខិតជូនពរពី បុគ្គលិកគ្រប់ជាន់ថ្នាក់នៃក្រុមហ៊ុន
ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះសូមជូនពរ លោក ផុន សំផា ជាអភិបាលឯករាជ្យ នៃក្រុមហ៊ុន អាយឃែរ លីស៊ីង និងក្រុមគ្រួសារ ឲ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាវាងវៃ ជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គល និងពុទ្ធពរ ទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។ លិខិតជូនពរពី បុគ្គលិកគ្រប់ជាន់ថ្នាក់នៃក្រុមហ៊ុន អាយឃែរ
ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះសូមជូនពរ លោក លឹម ចន្ថា ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន អាយឃែរ លីស៊ីង និងក្រុមគ្រួសារ ឲ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាវាងវៃ ជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គល និងពុទ្ធពរ ទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។ លិខិតជូនពរពី បុគ្គលិកគ្រប់ជាន់ថ្នាក់នៃក្រុមហ៊ុន អាយឃែរ
ក្រុមហ៊ុន អាយឃែរ លីស៊ីង សូមប្រសិទ្ធិពរ បវរសួស្តី មហាប្រេសើរ ជូនដល់ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ជាន់ថ្នាក់ អតិថិជន ដៃគូសហការ និងហាងផ្គត់ផ្គង់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ឱ្យមានសុខភាពល្អ ធ្វើដំណើរជិតឆ្ងាយ ជួបតែសុខសុវត្ថិភាព និងជួបតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ
ក្រុមហ៊ុន ភតិសន្យាហិរញ្ញវត្ថុ អាយឃែរ លីស៊ីង ម.ក សូមអបអរសាទរ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក្នុងឱកាសដែលទស្សនាវដ្តីអន្តរជាតិ Global Finance ផ្តល់ចំណាត់ថ្នាក់ (A-) ជាទេសាភិបាលមួយដែលដឹកនាំធនាគារកណ្តាលមានប្រសិទ្ធភាពប្រចាំឆ្នាំ២០២៤ នៅលើពិភពលោក។
អបអរសាទរ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ២០២៤ #iCareLeasingPlc
ថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុន អាយឃែរ លីស៊ីង ម.ក បានចូលរួមយុទ្ធនាការបរិច្ចាគឈាមក្រោមប្រធានបទ “រួមគ្នាសង្គ្រោះជីវិត” ដែលផ្តួចផ្តើមឡើងដោយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា
កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ តំណាងក្រុមហ៊ុន អាយឃែរ លីស៊ីបាន ម.ក បាននាំយកថវិកាសរុបចំនួន ៤,000,000 រៀល ដែលទទួលបានពីការចូលរួមបរិច្ចាគពីសំណាក់ ថ្នាក់ដឹកនាំ និងបុគ្គលិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងយុទ្ធនាការ«បរិច្ចាគ១ម៉ឺនរៀល ជាមួយអាយឃែរ ដើម្បីគន្ធបុប្ផា» សម្រាប់រួមចំណែកបន្តការគាំទ្របេសកកម្មផ្ដល់ការព្យាបាល និងថែទាំសុខភាពទារក និងកុមារ។
ពិតមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានប្រារព្ធខួបគម្រប់ ៣ ឆ្នាំនៃប្រតិបត្តិការអាជីវកម្មក្នុងនាមជាក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុនៅកម្ពុជា។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ក្រុមហ៊ុនបានរៀបចំកម្មវិធីពង្រឹងទំនាក់ទំនងបុគ្គលិក ដើម្បីជាការថ្លែងអំណរគុណដល់បុគ្គលិកទាំងអស់ ។ ក្រុមហ៊ុនដំណើរការទៅបានរហូតដល់សព្វថ្ងៃនេះ ដោយមានការចូលរួមចំណែកយ៉ាងសំខាន់របស់បុគ្គលិកទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីឈានទៅរកគោលដៅរបស់ក្រុមហ៊ុនតែមួយ។ យើងខ្ញុំក៏សូមឆ្លៀតឱកាសនេះថ្លែងអរគុណដល់ ដៃគូសហការ អតិថិជន ហាងផ្តត់ផ្តង់នានា ដែលតែងតែគាំទ្រ និងមានទំនុកចិត្ត មកលើក្រុមហ៊ុនកន្លងមករហូតមកដល់បច្ចុប្បន្ននេះ និងបន្តដំណើរទៅមុខទៀតដើម្បីភាពជោគជ័យរបស់យើងទាំងអស់គ្នា ។ #iCareLeasingPlc #3rdAnniversary
រីករាយទិវាអ្នកម្តាយ ក្នុងឱកាសទិវាអ្នកម្តាយនេះ សូមគោរពជូនពរ លោកស្រី មាស មល្លិកា និងអ្នកម្តាយគ្រប់រូប សូមបួងសួងដល់ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមប្រសិទ្ធពរជ័យបវរមហាប្រសើរជូន ដល់លោកស្រី និងជាអ្នកម្តាយគ្រប់រូប ឱ្យជួបតែសំណាងល្អ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា និងប្រាជ្ញាឈ្លាសវៃ។ ដោយក្តីគោរព ពីគណៈគ្រប់គ្រង និងបុគ្គលិកអស់នៃក្រុមហ៊ុន