Loading...

លិខិតចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះមរណភាពរបស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា

29 October 2024

សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះមរណភាពរបស់
ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា
យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និង បុគ្គលិកគ្រប់ជាន់ថ្នាក់
នៃក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ អាយឃែរ លីស៊ីង ម.ក
សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុត
ចំពោះមរណភាពរបស់ ឯកឧត្តម ជា ចាន់តូ នៅថ្ងៃសុក្រ
៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៥
ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០៖៣៥នាទីព្រឹក
ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ។
យើងខ្ញុំទាំងអស់គ្នាពិតជាមានការសោកស្តាយយ៉ាងក្រៃលែង ចំពោះការបាត់បង់

ឥស្សរជនជាថ្នាក់ដឹកនាំរបស់កម្ពុជាជាទីគោរព ស្រឡាញ់មួយរូប ដែលតែងតែលះបង់

នូវកម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ប្រាជ្ញាស្មារតី ក្នុងការដឹកនាំប្រកបដោយគតិបណ្ឌិត

និងចក្ខុវិស័យដ៏វែងឆ្ងាយ ព្រមទាំងអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាឱ្យរីកចម្រើនប្រកបដោយចីរភាព។
យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់ ដួងវិញ្ញាណក្ខន្ធ
ឯកឧត្តម ជា ចាន់តូ បានសោយសុខក្នុងសុគតិភព
កុំបីឃ្លៀងឃ្លាតឡើយ។