លោកស្រី ប្រធាននាយិកាប្រតិបត្តិ បានដឹកនាំគណៈគ្រប់គ្រង នៃក្រុមហ៊ុនអាយឃែរ លីស៊ីង អញ្ជើញចូលរួមពិធីគោរពដួងវិញ្ញាក្ខន្ធសពឯកឧត្តម ជា ចាន់តូ
29 October 2024
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ លោកស្រី មាស មល្លិកា ប្រធាននាយិកាប្រតិបត្តិ បានដឹកនាំគណៈគ្រប់គ្រង
នៃក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ អាយឃែរ លីស៊ីង អញ្ជើញចូលរួមពិធីគោរពដួងវិញ្ញាក្ខន្ធសពឯកឧត្តម ជា ចាន់តូ
ទេសាភិបាលកិត្តិយស ធនាគារជាតិ នៃកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ដែលបានធ្វើមរណកាល
នៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០៖៣៥នាទីព្រឹក ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ។
យើងខ្ញុំទាំងអស់គ្នាពិតជាមានការសោកស្តាយ អាឡោះអាល័យ យ៉ាងក្រៃលែង ចំពោះការបាត់បង់ឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើម
និងជាធនធានមនុស្សដ៏ល្អរបស់ធនាគារជាតិ និងព្រះរាជាណាចក្រកម្ពុជា ជាទីគោរពស្រឡាញ់មួយរូប ព្រមទាំងជាការបាត់បង់
នូវស្វាមី ឪពុក ជីតា ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅ ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃ មានទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លា ដែលមិនអាចបំភ្លេចបាន។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ
តាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ជា ចាន់តូ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។