Loading...

លិខិតជូនពរ លោកស្រី មាស មល្លិកា ប្រធាននាយិកាប្រតិបត្តិ

8 March 2024

លិខិតជូនពរ
លោកស្រី មាស មល្លិកា
ប្រធាននាយិកាប្រតិបត្តិ
នៃក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ អាយឃែរ លីស៊ីង ម.ក
នៅក្នុងឱកាសដ៏នក្ខន្តឬក្សប្រសើរថ្លៃថ្លា ការប្រារព្ធទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៤
ដែលជា ព្រឹត្តិការណ៍សកល ហើយព្រឹត្តការណ៍នេះ
ព្រះរាជាណាចក្រកម្ពុជាបានរៀបចំយុទ្ធនាការ ទិវានារីអន្តរជាតិ ៨មីនា
ដើម្បីរំលឹកអំពីការតស៊ូទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងអំពី ការប្តេជ្ញាចិត្ត និងវិធានការ
វិជ្ជមាននានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ បង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូបក្នុងបរិវត្តកម្មឌីជីថល។
តាងនាមគណៈគ្រប់គ្រង ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ នៃក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ អាយឃែរ លីស៊ីង ម.ក សូមសំដែងនូវសេចក្តីគោរព ស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះលោកស្រី។
សូមលោកស្រី មានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ដើម្បីបន្តគ្រប់គ្រង និងដឹកនាំ
ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ អាយឃែរ លីស៊ីង ម.ក ឱ្យរីកចម្រើនទៅមុខបន្តទៀត។
គោរពជូនពរពី
គណៈគ្រប់គ្រង ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់។