Loading...

ពិធីសូត្រមន្តចំរើនព្រះបរិត្ត លើករាសី ដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧

2 April 2024

នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០២៤នេះ ក្រុមហ៊ុន អាយឃែរ គ្រុប បានរៀបចំពិធីសូត្រមន្តចំរើនព្រះបរិត្ត លើករាសី ដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ដែលនឹងឈានចូលមកដល់នៅថ្ងៃសៅរ៍ ទី១៣ ខែមេសា ខាងមុខនេះ ព្រមទាំងបណ្តេញគ្រោះឧបទ្រុបចង្រៃ ទាំងឡាយទាំងពួងក្នុងឆ្នាំចាស់ និងទទួលពរជ័យទេវតាឆ្នាំថ្មី។
ឆ្លៀតក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិ នេះផងដែរ ក្រុមហ៊ុនអាយឃែរ គ្រុប សូមប្រសិទ្ធិពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ ចូរមានដល់លោកអ្នក និងក្រុមគ្រួសារ សូមមាន សុខភាពល្អ កម្លាំងកាយមាំមួន និងជោគជ័យគ្រប់ភារកិច្ច ៕