Loading...

បណ្តាញប្រតិបត្តិការសាខារបស់ក្រុមហ៊ុន អាយឃែរ លីស៊ីង ម.ក​

ក្រុមហ៊ុអាយឃែរ លីស៊ីង ម.ក​ បានបើកប្រតិបត្តិការបំរើសេវាកម្មទៅកាន់អតិថិជនជាង២ឆ្នាំកន្លងមកហើយ ដែលទទួលបានអាជ្ញាបណ្ណត្រឹមត្រូវពីធនាគារជាតិកម្ពុជានៅដើមឆ្នាំ២០២១ ដើម្បធ្វើការផ្ដល់សេវាកម្មបង់រំលស់ផលិតផលទៅកាន់អតិថិជនគ្រប់បណ្ដាញខេត្ត ក្រុង និងរាជធានី។ រយះពេលជាង២ ឆ្នាំមកនេះ ក្រុមហ៊ុនបានឆ្លងកាត់ឧបសគ្គជាមួយនឹងជម្ងឺរាតត្បាតកូវីដ១៩ ដែលធ្វើអោយក្រុមហ៊ុនកាន់តែរឹងមាំ និងមានការតាំងចិត្តខ្ពស់ដើម្បីជួយដល់បុគ្គលិក និងផ្ដល់សេវាកម្មដល់អតិថិជនគ្រប់ទីកន្លែង ដែលធ្វើក្រុមហ៊ុនអាចពង្រីកសាខាថ្មីមន្ថែម នៅខេត្តតាកែវ​។ ក្នុងការបើសាខាថ្មីនេះ គឺវាបានជួយសម្រួលផលវិបាករបស់អតិថិជនក្នុងស្វែងរកក្រុមបង់រំលស់ដែលនៅក្បែរខ្លួន​ និងសិក្សាកាន់តែស៊ីជម្រៅថែមទៀតជាមួយនឹងក្រុមហ៊ុន ថាតើក្រុមមានប្រព័ន្ធប្រតិបត្តិការល្អដល់កម្រិតណា ដើម្បីឆ្លើយតបទៅនឹងទីផ្សារបច្ចុប្បន្ន។

ពួកយើងសង្ឃឹមយ៉ាងមុតមាំថា ពួកយើងនឹងចូលរួមចំណែកដ៏ធំមួយទៅដល់អតិថិជន និងគុណតម្លៃសេវាកម្មតាមតម្រូវការដល់អតិថិជនគ្រប់ប្រភេទ។

ក្រុមហ៊ុនអាយឃែរ លីស៊ីង ម.ក មានសាខាប្រតិបត្តិការចំនួនពីរ៖

១. ការិយាល័យកណ្ដាល (ស្ថិតនៅរាជធានីភ្នំពេញ)

២. សាខាខេត្តតាកែវ (ស្ថិតនៅអង់តាសោម ខេត្តតាកែវ)