តើការកត់ត្រាចំណូលចំណាយប្រចាំថ្ងៃមានសារៈសំខាន់អ្វីខ្លះ? មិនថាអ្នករកចំណូលបានច្រើនប៉ុណ្ណានោះទេ អ្នកនឹងមិនសល់លុយឡើយ ប្រសិនបើអ្នកមិនចេះគ្រប់គ្រងវាឱ្យបានល្អ។ ការធ្វើបញ្ជីចំណូលចំណាយនោះ គឺជាផ្នែកមួយដ៏សំខាន់នៃការគ្រប់គ្រងលុយកាស ព្រោះវានឹងជួយឱ្យដឹងពីទម្លាប់នៃការចាយវាយប្រចាំថ្ងៃ និងជៀសវាងការចាយវាយខ្ចះខ្ចាយដោយមិនដឹងខ្លួន។
រាល់ថ្ងៃដូចមិនបានទិញអីធំដុំទេ ហើយលុយបាត់ទៅណាអស់? ជឿថា យើងភាគច្រើនតែងគិតអ៊ីចឹងគឺថា ទិញនេះ ទិញនោះតិចតួចសោះមិនដែលលុយអស់ម្លឹងៗទេ តែលុយវាទៅណាអស់។ មូលហេតុដែលមិនដឹងថាលុយចាយវាយលើអ្វីខ្លះ គឺ មកពីមិនដែលកត់ការចំណាយរបស់ខ្លួនជាប្រចាំហ្នឹង។ #Finlitkh #Comedy #Saving #Planning #CMA #iCareLeasingPlc #CMAweekly
ការកាត់បន្ថយចំណាយដែលមិនចាំបាច់ជារឿងសំខាន់ ហើយការចាប់ផ្ដើមសន្សំប្រាក់ដោយមានគោលដៅហិរញ្ញវត្ថុច្បាស់លាស់ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្របច្បាប់ អាចទទួលបានការប្រាក់និងមានសុវត្ថិភាពដែលជួយបញ្ចៀសគ្រោះហានិភ័យកើតឡើងដោយចៃដន្យ។
ដែលឆ្ងល់អត់ថារាល់ថ្ងៃដូចមិនសូវចាយអ្វីច្រើនទេ តែលុយទៅណាអស់? ដំណោះស្រាយគឺត្រូវមានការកត់ត្រាចំណាយជាប្រចាំ ព្រាះការកត់បែបនេះមិនត្រឹមតែធ្វើឱ្យយើងដឹងថាលុយទៅណាអស់ទេ តែវាក៏ជួយឱ្យយើងដឹងពីទម្លាប់ការចាយវាយរបស់យើងដែរ។ #Finlitkh #FinancialRecord #LeasingCompany #iCareLeasingPlc #microfinance #CMA #CMAweekly
ធ្លាប់ដឹងអត់ថា អ្វីទៅជាចំណាយចាំបាច់ និងមិនចាំបាច់ ហើយនឹងមានអ្វីកើតឡើងបើចំណាយលើរបស់មិនចាំបាច់ច្រើនពេក ជាពិសេសពេលមានបញ្ហាបំណុលក្រៅផ្លូវការលើសលប់។