កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ តំណាងក្រុមហ៊ុន អាយឃែរ លីស៊ីបាន ម.ក បាននាំយកថវិកាសរុបចំនួន ៤,000,000 រៀល ដែលទទួលបានពីការចូលរួមបរិច្ចាគពីសំណាក់ ថ្នាក់ដឹកនាំ និងបុគ្គលិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងយុទ្ធនាការ«បរិច្ចាគ១ម៉ឺនរៀល ជាមួយអាយឃែរ ដើម្បីគន្ធបុប្ផា» សម្រាប់រួមចំណែកបន្តការគាំទ្របេសកកម្មផ្ដល់ការព្យាបាល និងថែទាំសុខភាពទារក និងកុមារ។
ពិតមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានប្រារព្ធខួបគម្រប់ ៣ ឆ្នាំនៃប្រតិបត្តិការអាជីវកម្មក្នុងនាមជាក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុនៅកម្ពុជា។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ក្រុមហ៊ុនបានរៀបចំកម្មវិធីពង្រឹងទំនាក់ទំនងបុគ្គលិក ដើម្បីជាការថ្លែងអំណរគុណដល់បុគ្គលិកទាំងអស់ ។ ក្រុមហ៊ុនដំណើរការទៅបានរហូតដល់សព្វថ្ងៃនេះ ដោយមានការចូលរួមចំណែកយ៉ាងសំខាន់របស់បុគ្គលិកទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីឈានទៅរកគោលដៅរបស់ក្រុមហ៊ុនតែមួយ។ យើងខ្ញុំក៏សូមឆ្លៀតឱកាសនេះថ្លែងអរគុណដល់ ដៃគូសហការ អតិថិជន ហាងផ្តត់ផ្តង់នានា ដែលតែងតែគាំទ្រ និងមានទំនុកចិត្ត មកលើក្រុមហ៊ុនកន្លងមករហូតមកដល់បច្ចុប្បន្ននេះ និងបន្តដំណើរទៅមុខទៀតដើម្បីភាពជោគជ័យរបស់យើងទាំងអស់គ្នា ។ #iCareLeasingPlc #3rdAnniversary
ហេតុអ្វីអ្នកមិនគួរប្រើប្រាស់កម្ចីក្រៅផ្លូវការ? ប្រសិនបើប្រើកម្ចីគ្មានគោលដៅឬប្រើប្រាស់លើរបស់មិនចាំបាច់ តើនឹងផ្តល់ផលវិបាកអ្វីខ្លះ? #Finlitkh #microfinance #LeasingCompany #iCareLeasingPlc #CMA #CMAweekly #Loan #Comedy
រីករាយទិវាអ្នកម្តាយ ក្នុងឱកាសទិវាអ្នកម្តាយនេះ សូមគោរពជូនពរ លោកស្រី មាស មល្លិកា និងអ្នកម្តាយគ្រប់រូប សូមបួងសួងដល់ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមប្រសិទ្ធពរជ័យបវរមហាប្រសើរជូន ដល់លោកស្រី និងជាអ្នកម្តាយគ្រប់រូប ឱ្យជួបតែសំណាងល្អ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា និងប្រាជ្ញាឈ្លាសវៃ។ ដោយក្តីគោរព ពីគណៈគ្រប់គ្រង និងបុគ្គលិកអស់នៃក្រុមហ៊ុន
អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។ ទូលព្រះបង្គំទាំងអស់គ្នា ជាគណៈគ្រប់គ្រង និងបុគ្គ្គលិកទាំង នៃក្រុមហ៊ុនហ៊ុន អាយឃែរ លីស៊ីង ម.ក សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត!
រីករាយថ្ងៃខួបកំណើត លោកស្រី មាស មល្លិកា ជាសហស្ថាបនិក និងជាប្រធាននាយិកា ក្រុមហ៊ុន អាយឃែរ គ្រុប ឆ្លៀតក្នុងឱកាសខួបកំណើត ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ២០២៤ នេះ យើងខ្ញុំសូមគោរពជូនពរ លោកស្រី និងក្រុមគ្រួសារ សូមប្រកបដោយសុខភាពល្អ
អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ International Labor Day ១ ឧសភា ២០២៤
តើពិតទេ កម្ចីអនឡាញសុទ្ធតែជាកម្ចីដែលគ្មានច្បាប់ទម្លាប់? ហើយត្រូវធ្វើដូចម្តេចទើបដឹងថាស្ថាប័នដែលអ្នកមានបំណងខ្ចីប្រាក់នោះជាស្ថាប័នដែលមានការទទួលស្គាល់ត្រឹមត្រូវ និងមិនបង្កហានិភ័យដល់អ្នកនៅពេលក្រោយ? #Finlitkh #microfinance #LeasingCompany #iCareLeasing #CMA #CMAweekly #Loan #onlinescam
តើប្រវត្តិឥណទានមានសារៈខាន់អ្វីខ្លះក្នុងការប្រើប្រាស់ប្រាក់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ? ហេតុអ្វីយើងត្រូវកសាងប្រវត្តិឥណទានឲ្យបានល្អ? #Finlitkh #microfinance #LeasingCompany #iCareLeasingPlc #CMA #CMAweekly #Loan#CBC
សារលិខិតជូនពរ របស់ក្រុមហ៊ុន iCare Leasing Plc ជូនចំពោះ ពុកម៉ែបងប្អូន ប្រជាពលរដ្ឋខ្មែរ ទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧។