ផែនការហិរញ្ញវត្ថុផ្តល់អត្ថប្រយោជន៍ច្រើនដល់ក្រុមគ្រួសាររបស់អ្នកព្រោះវាគឺកត្តាជួយជំរុញឱ្យការគ្រប់គ្រងថវិកានៅក្នុងគ្រួសារមានប្រសិទ្ធភាពដែលរួមមានការគ្រប់គ្រងចំណូលនិងចំណាយ ការសន្សំ ក៏ដូចជាគោលដៅហិរញ្ញវត្ថុណាមួយនៅថ្ងៃអនាគតដែលអ្នកចង់សម្រេចបាន៕ #Finlitkh #microfinance #LeasingCompany #iCareLeasingPlc #CMA #CMAweekly #Planning
សេចក្តីជូនដំណឹង ជូនចំពោះអតិថិជនទាំងអស់ជាទីគោរព! ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ អាយឃែរ លីស៊ីង ម.ក សូមជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់មេត្តាជ្រាបថាៈ កន្លងមកថ្មីៗនេះ មានជនខិលខូចមួយចំនួន បានធ្វើសកម្មភាពឆបោកតាមរយៈតេទូរស័ព្ទទៅអតិថិជន ដើម្បីទារប្រាក់ថ្លៃសេវា ជាមុនដូចជា៖ ថ្លៃសេវាអនុម័តកម្ចី ថ្លៃសេវាសម្រួលឯកសារ ថ្លៃសេវាដាក់ GPS ថ្លៃសេវាអ៊ីនធឺណែត និងថ្លៃសេវាផ្សេងៗ..។ល។ ជាថ្នូរក្នុងការអនុម័តឥណទានបង់រំលស់ម៉ូតូឆាប់រហ័ស។ ក្នុងករណីមានសកម្មភាពដូចបានរៀបរាប់ខាងលើ
លោក ពៅ ពូន មានបំណងកែប្រែជីវភាពរបស់គាត់តាមរយៈការបើកអាហារដ្ឋានតូចមួយ។ ដើម្បីសម្រេចគោលបំណងនេះ គាត់ត្រូវការដើមទុន។ តើគាត់នឹងស្វែងរកដើមទុនពីប្រភពណា? ក្រោយបើកដំណើរការអាហារដ្ឋាន តើជីវភាពរបស់គាត់នឹងទៅជាយ៉ាងណាឯ? #Finlitkh #microfinance #CMA #CMAweekly #LeasingCompany #iCareLeasingPlc #SuccesfulClient
សេចក្តីជូនដំណឹង ស្តីពីការប្រុងប្រយ័ត្នចំពោះជនខិលខូចមួយចំនួនបានធ្វើសកម្មភាពឆបោកនៅលើបណ្តាញសង្គមផ្សេងៗដូចជាៈ តេលេក្រាម និងហ្វេសប៊ុក និងមានជនខិលខូចមួយចំនួនទៀត បាននឹងកំពុងប្រើប្រាស់ឈ្មោះរបស់ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ អាយឃែរ លីស៊ីង ម.ក ក្នុងចេតនាទុច្ចរិតបន្លំគណនីបង់ប្រាក់របស់ក្រុមហ៊ុន និងទឹកប្រាក់របស់អតិថិជនផងដែរ។
កម្ចីអនឡាញ គឺរូបភាពនៃការអូសទាញឱ្យប្រើប្រាស់កម្ចី ដែលមិនបានផ្តល់ព័ត៌មានច្បាស់លាស់ដូចជា អត្រាការប្រាក់ កម្រៃសេវា ឬនីតិវិធីនៃការសងត្រឡប់ជាដើម ។ កម្ចីប្រភេទនេះ មានហានិភ័យច្រើនដល់អតិថិជនដូចជាអត្រាការប្រាក់ខ្ពស់ហួសហេតុ ការគំរាមកំហែង ការបរិហារកេរ្តិ៍ ឬអាចឈានដល់ការប្រើប្រាស់អំពើហិង្សាជាដើម។ #Finlitkh #microfinance #CMA #CMAweekly #leasingcompany @icareleasingplc3129 #scam #កម្ចីតាមប្រព័ន្ធអនឡាញ
រីករាយទិវាបុណ្យនៃក្តីស្រលាញ់! សូមឱ្យលោកអ្នក ព្រមទាំងក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់របស់អ្នក ទទួលបាននូវសេចក្តីស្រលាញ់ និងភាពកក់ក្តៅ ជានិច្ចនិរន្តរ៍។
របៀបទូទាត់ប្រាក់មកកាន់ ក្រុមហ៊ុន អាយឃែរ លីស៊ីង ម.ក តាម App Mobile Wing
លិខិតជូនពរ លោកស្រី មាស មល្លិកា ប្រធាននាយិកាប្រតិបត្តិ នៃក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ អាយឃែរ លីស៊ីង ម.ក នៅក្នុងឱកាសដ៏នក្ខន្តឬក្សប្រសើរថ្លៃថ្លា ការប្រារព្ធទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៤ ដែលជា ព្រឹត្តិការណ៍សកល ហើយព្រឹត្តការណ៍នេះ ព្រះរាជាណាចក្រកម្ពុជាបានរៀបចំយុទ្ធនាការ ទិវានារីអន្តរជាតិ ៨មីនា ដើម្បីរំលឹកអំពីការតស៊ូទាមទារសិទ្ធិសេរីភាព
អបអរសាទរ ខួបលើកទី ១១៣ ទិវានារីអន្តរជាតិ Happy International Women’s Day ក្រោមប្រធានបទ ” ស្រ្តី និងក្មេងស្រី ក្នងបរិវត្តកម្មឌីជីថល “ សូមអតិថិជន ដៃគូសហការ និងសាធារណជនទាំងអស់ ជួបប្រទះតែសេចក្តីសុខ សុភមង្គល ដើរកំសាន្តទីជិតទីឆ្ងាយប្រកបដោយសុវត្ថិភាព
សូមកុំយកលេស សេធក៏ផឹក សប្បាយចិត្តក៏ផឹក ផឹកស្រាជាប្រចាំគ្មានចំនេញអ្វីនោះទេ ស្រានាំខូចសុខភាព បាត់បង់ស្មារតី អស់លុយកាស់ ខាត់បងទាំងពេលវេលា។ បើផឹកហើយបើកបរអាចបណ្ដាលគ្រោះថ្នាក់ដល់អ្នកដ៏ទៃនិងនាំទុក្ខដល់គ្រួសារ។ សូមជៀសឲ្យឆ្ងាយពីគ្រឿងស្រវឹង យកពេលវេលាដ៏មានតម្លៃស្វែងរកចំណូល និងថែទាំគ្រួសារ។ #Finlitkh #microfinance #CMA#LeasingCompany #iCareLeasing #CMAweekly #AlcoholAwareness