ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងគាំទ្រប្រាក់ជាតិ 🇰🇭 iCARE Leasing សូមជម្រាបជូនថា ឥឡូវនេះអតិថិជនអាច បង់រំលស់ជាប្រាក់រៀល (KHR) បានហើយ។ 🎯 ដើម្បី៖✅ ផ្តល់ភាពងាយស្រួលក្នុងការបង់ប្រាក់✅ ជួយឲ្យអតិថិជនគ្រប់គ្រងការចំណាយបានកាន់តែល្អ✅ គាំទ្ររូបបិយប័ណ្ណជាតិដើម្បីលើកស្ទួយប្រាក់រៀលក្នុងប្រព័ន្ធសេដ្ឋកិច្ច 📌 ជ្រើសរើសបង់ជាប្រាក់រៀល ជម្រើសសមរម្យ ស្រួល និងសុវត្ថិភាពសម្រាប់អ្នក
🙏សូមថ្វាយព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៩ យាងចូល ៩០ព្រះវស្សា🙏💐 សូមក្រាបថ្វាយព្រះពរសម្តេចម៉ែ
អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក, ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។
អបអរសាទរ ព្រះរាជពីធីចម្រើនព្រះជន្ម ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា ។ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧២ យាងចូល ៧៣ ព្រះវស្សា ។ សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ
សូមជូនពរដល់អ្នកទាំងអស់គ្នា! នាឱកាសខួបលើកទី១៣៩ នេះ សូមអោយលោកអ្នកទទួលបានសុភមង្គល សុខភាពល្អ និងជោគជ័យក្នុងការងារ។ សូមរួមគ្នាលើកកម្ពស់ស្មារតី និងការគោរពគ្នាក្នុងការងារ!
សារលិខិតជូនពរ របស់គ្រឹះស្ថានភតិសន្យាហរិញ្ញវត្ថុ អាយឃែរ លីស៊ីង ម.ក ជូនចំពោះ បងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង សប្តស័ក ព.ស ២៥៦៩។
នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ គ្រឹះស្ថានភតិសន្យា ហិរញ្ញវត្ថុ អាយឃែរ លីស៊ីង ម.ក បានចូលរួមជាមួយ សមាគមមីក្រូហរិញ្ញវត្ថុកម្ពុជា(CMA) សហការជាមួយនឹង និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម (NBTC) និងស្ថាប័នផ្សេងៗទៀត រៀបចំកម្មវិធីបរិច្ចាគឈាមក្រោមប្រធានបទ «បរិច្ចាគឈាមសង្គ្រោះជីវិត» នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះរៀបចំឡើង ក្នុងគោលបំណងចូលរួមជាផ្នែកមួយក្នុងកិច្ចការសង្គមតាមរយៈការកៀរគរការបរិច្ចាគឈាម ពីវិស័យឯកជនជាពិសេសវិស័យធនាគារ
សូមចូលរួមអបអរសាទរ! នៅក្នុងឱកាសដ៏វិសេសវិសាលនៃទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២៥ នេះ សូមជូនពរដលនារីទាំងអស់ឱ្យជួបតែសេចក្តីសុខ សុភមង្គល សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។ សូមឱ្យថ្ងៃនេះជាថ្ងៃដែលនារីគ្រប់រូបទទួលបានការកោតសរសើរ និងការគោរពចំពោះតួនាទីដ៏អស្ចារ្យរបស់ស្ត្រីក្នុងសង្គម។ សូមស្ត្រីទាំងអស់បន្តបង្ហាញសមត្ថភាព និងភាពមោះមុត ដើម្បីឆ្លងផុតរាល់ការលំបាក ព្រមទាំងរក្សាតួនាទីជាអ្នកដឹកនាំស្នូលក្នុងការជំរុញការរីកចម្រើនរបស់គ្រួសារ សហគមន៍ និងប្រទេសជាតិ។
រីករាយទិវានៃក្តីស្រលាញ់ ១៤ កុម្ភៈ ២០២៥ សូមឱ្យក្តីស្រលាញ់ និងសុភមង្គលបំពេញបន្ថែមលើជីវិតរបស់អ្នក។ សូមឱ្យ ក្តីស្រលាញ់មានន័យ យូរអង្វែង និងស្រស់ស្រាយជានិច្ច!
រីករាយពិធីបុណ្យចូលឆ្នាំចិន ២០២៥! សូមជូនពរលោកអ្នក និងគ្រួសារឲ្យប្រកបដោយសុខភាពល្អ, សេចក្តីសុខ សុភមង្គល សំណាងល្អ, ក្តីសង្ឃឹមថ្មី, និងជោគជ័យក្នុងការងារទាំងអស់។ សូមអរគុណចំពោះការគាំទ្រ និងសហការជាបន្តចំពោះគ្រឹះស្ថានរបស់យើងខ្ញុំ ព្រមទាំងសង្ឃឹមថា យើងនឹងបានជួបជាមួយនឹងការងារជោគជ័យកាន់តែច្រើនបន្ថែមទៀត។