លិខិតជូនពរ លោកស្រី មាស មល្លិកា ប្រធាននាយិកាប្រតិបត្តិ នៃក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ អាយឃែរ លីស៊ីង ម.ក នៅក្នុងឱកាសដ៏នក្ខន្តឬក្សប្រសើរថ្លៃថ្លា ការប្រារព្ធទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៤ ដែលជា ព្រឹត្តិការណ៍សកល ហើយព្រឹត្តការណ៍នេះ ព្រះរាជាណាចក្រកម្ពុជាបានរៀបចំយុទ្ធនាការ ទិវានារីអន្តរជាតិ ៨មីនា ដើម្បីរំលឹកអំពីការតស៊ូទាមទារសិទ្ធិសេរីភាព
អបអរសាទរ ខួបលើកទី ១១៣ ទិវានារីអន្តរជាតិ Happy International Women’s Day ក្រោមប្រធានបទ ” ស្រ្តី និងក្មេងស្រី ក្នងបរិវត្តកម្មឌីជីថល “ សូមអតិថិជន ដៃគូសហការ និងសាធារណជនទាំងអស់ ជួបប្រទះតែសេចក្តីសុខ សុភមង្គល ដើរកំសាន្តទីជិតទីឆ្ងាយប្រកបដោយសុវត្ថិភាព
សូមកុំយកលេស សេធក៏ផឹក សប្បាយចិត្តក៏ផឹក ផឹកស្រាជាប្រចាំគ្មានចំនេញអ្វីនោះទេ ស្រានាំខូចសុខភាព បាត់បង់ស្មារតី អស់លុយកាស់ ខាត់បងទាំងពេលវេលា។ បើផឹកហើយបើកបរអាចបណ្ដាលគ្រោះថ្នាក់ដល់អ្នកដ៏ទៃនិងនាំទុក្ខដល់គ្រួសារ។ សូមជៀសឲ្យឆ្ងាយពីគ្រឿងស្រវឹង យកពេលវេលាដ៏មានតម្លៃស្វែងរកចំណូល និងថែទាំគ្រួសារ។ #Finlitkh #microfinance #CMA#LeasingCompany #iCareLeasing #CMAweekly #AlcoholAwareness
ហេតុអ្វីយើងគប្បីប្រើប្រាស់កម្ចីពីស្ថានប័នហិរញ្ញវត្ថុផ្លូវការ? គ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការគឺជាគ្រឹះស្ថាន ដែលមានអាជ្ញាប័ណ្ឌត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា។ ការប្រើប្រាស់កម្ចីផ្លូវការទទួលបាននូវអត្ថប្រយោជន៍ររួមមាន អត្រាការប្រាក់សមរម្យបើធៀបនឹងកម្ចីក្រៅផ្លូវការ។ គ្រឹះស្ថានផ្លូវការតែងតែសិក្សារនិងស្វែងយល់ច្បាស់លាស់ពីលទ្ធភាពសងរបស់អតិថិជនព្រមទាំងគោលបំណងនៃកម្ចីជាដើម។ កម្ចីប្រភេទនេះអាចនិយាយបានថាជាកម្ចីដែលមានច្បាប់ការពារនិងកិច្ចការពារអតិថិជន។ #Finlitkh #microfinance #LeasingCompany #iCareLeasing #ClientProtection #CMA #CMAweekly
កម្ចីមីក្រូហិរញ្ញវត្ថុជួយឱ្យអ្នកស្រី ញៀប លាប ពង្រីករបរនេសាទរបស់គាត់។ គាត់បានប្រើកម្ចីដើម្បីទិញទូកនេសាទធំជាងមុន និងទិញមងបន្ថែម ដែលជួយឱ្យអ្នកស្រីអាចបង្កើនផលនេសាទក្តាមរហូតដល់ ៧០គីឡូក្រាមក្នុងមួយជើង ធៀបនឹងកន្លងមកបានតែ ១០គីឡូក្រាម។ អ្នកស្រីមានផែនការខ្ចីបន្ថែមទៀតដើម្បីពង្រីកមុខរបររបស់គាត់៕ #Finlitkh #LeasingCompany #iCareLeasing #microfinance #CMA #CMAweekly
ក្នុងនាមជាអតិថិជនគ្រឹះស្ថានហិរញ្ញវត្ថុ តើពួកគាត់មានកាតព្វកិច្ចអ្វីខ្លះ? សម្រាប់គ្រឹះស្ថានផ្លូវការ អតិថិជនមានសិទ្ធិទទួលបានព័ត៌មាន និងសាកសួរព័ត៌មានបន្ថែមពីគ្រឹះស្ថាន ទាំងមុនពេលស្នើរសុំ និងក្រោយពេលទទួលបានប្រាក់កម្ចី។ យ៉ាងណាមិញ អតិថិជនទាំងអស់ក៏មានកាតព្វកិច្ច សងត្រលប់ទៅគ្រឹះស្ថានគ្រប់ចំនួន តាមកាលកំណត់ដូចមានចែងក្នុងកិច្ចសន្យាឥណទាន។ #Finlitkh #LeasingCompany #iCareLeasing #microfinance #CMA #CMAweekly
បញ្ហាហិរញ្ញវត្ថុនឹងកើតឡើង កាលណាអ្នកចំណាយលុយលើការលេងល្បែងស៊ីសង។ អ្នកណាៗក៏ដឹងដែរថា ល្បែងមិនបានផ្តល់អ្វីដល់យើងក្រៅពីបញ្ហាធ្វើអោយខាតបង់ពេលវេលាធ្វើការ និងខូចអារម្មណ៍បង្កជំលោះក្នុងគ្រួសារ។ #Finlitkh #LeasingCompany #iCareLeasingPlc #microfinance #CMA #CMAweekly #Comedy
ការជ្រើសរើសកម្ចីស្របច្បាប់គឺរឿងសំខាន់ ដើម្បីទទួលបាននៅអត្រាការប្រាក់សមរម្យនិងយន្តការដោះស្រាយប្រកបដោយប្រសិទ្ធភាពនិងក្រមសីលធម៌។ #Finlitkh #Loan #microfinance #LeasingCompany #iCareLeasingPlc #CMA #CMAweekly
ការសន្សំមិនបានស្ថិតលើវ័យ ឬប្រាក់ចំណូលរបស់យើងនោះទេ ព្រោះថាការសន្សំគឺអាចធ្វើបានគ្រប់គ្នា ហើយទៅតាមសមត្ថភាពរៀងៗខ្លួន។ ហើយពិតណាស់ការសន្សំមានប្រយោជន៍ច្រើនសម្រាប់យើង ដូចជាជួយយើងឱ្យសម្រេចបាននូវគោលដៅអ្វីមួយ ជាពិសេសគឺជួយយើងឱ្យមានស្ថិរភាពហិរញ្ញវត្ថុ។ #Finlitkh #Saving #Leasingcompany #iCareLeasingPlc #microfinance #CMA #CMAweekly
🎉 And just like that, the annual tour has become a collection of cherished memories. Grateful for the laughter, teamwork,